khmer eng
  • ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញចុះ​សួរ​សុខ​ទុក្ខ និង​នាំ​អំណោយ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ​ចែក​ជូន​ប្រជា​ពលរដ្ឋ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើដោយឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចែកជូនប្រជាពលរដ្ឋចំនួន១៤០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់កំពង់សំ ណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
    ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភ្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាលផងដែរ។ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រកាន់ខ្ជាប់នូវការអនាម័យ ដើម្បីជៀសវាងកើតមានជំងឺផ្សេងៗ និងត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗកុំឲ្យលេងទឹក ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិត នៅក្នុងអំឡុងពេលមានទឹកជំនន់ និងពេលទឹកជំនន់បានបញ្ចប់។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋត្រូវចូលរួមបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ និងខិតខំអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយឧស្សាហ៍ដុសលាង ដៃជើង និងខ្លួនប្រាណជាមួយសាប៊ូ ឬសារធាតុសម្លាប់មេរោគ ហូបស្អាត ផឹកទឹកដាំឱ្យពុះ ដើម្បីទប់ស្កាត់ការឆ្លងមេរោគផ្សេងៗ នៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ